មិត្តភាព៖ ប៉ូលិស ប៉ះក្រុមថៃ រសៀលនេះ ចូលរួមទស្សនាដោយសេរី

 ភ្នំពេញ៖ ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមសាលាវិជ្ជាជីវៈនគរបាលភូមិន្ទថៃ នាវេលាម៉ោង ៤រសៀលថ្ងៃទី១៣ ខែកក្កដានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រឡើយ ។
ការប្រកួតមិត្តភាពនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននគរបាលប្រទេសកម្ពុជា-ថៃ ស្របពេលលីគកំពូលកម្ពុជា សម្រាកការប្រកួតជាបណ្ដោះអាសន្ន ដោយសារការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមការប្រកួតពានរង្វាន់អន្ដរជាតិនាពេលឆាប់ៗខាងមុខ ។ សូមបញ្ជាក់ថា ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាសមាជិកលីគកំពូលកម្ពុជាផងនោះ បច្ចុប្បន្នកំពុងឈរលេខរៀងទី៧ បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួតឈ្នះ៤ ស្មើ៤ និងចាញ់៥ មាន ១៦ពិន្ទុ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ