អបអរសាទរ! U-15កម្ពុជារកបាន ៣ពិន្ទុ ក្រោយលត់ហ្វីលីពីន ៤-០ នៃពាន AFF U-15 នៅថៃ

ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិយុវជន U-15កម្ពុជា បានទទួល ៣ពិន្ទុដំបូង នៅក្នុងពានរង្វាន់ 2017 AFF U-15 Championships ហើយ ក្រោយលត់ក្រុមយុវជន U-15ហ្វីលីពីន ដោយលទ្ធផល ៤-០ មុននេះបន្ដិច នៅកីឡដ្ឋាន Chunbori ប្រទេសថៃ ។ ការប្រកួតនេះក្រុមយុវជន U-15កម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon ធ្វើបានយ៉ាងល្អនៅតង់ទី១ ដោយបានបំប៉ោងសំណាញ់ទីក្រុម U-15ហ្វីលីពីន ៣-០ មុននឹងបន្ថែម ១គ្រាប់ទៀត នៅតង់ទី២ ។

រីឯក្រុមយុវជនមាឌធំហ្វីលីពីន ក៏បានព្យាយាមវាយបកយ៉ាងខ្លាំងផងដែរ ប៉ុន្ដែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមគោព្រៃវ័យក្មេងកម្ពុជានេះបានឡើយ ។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមយុវជន U-15កម្ពុជា ក្រោមចាញ់ក្រុមយុវជនវៀតណាមកាលពីដើមសប្ដាហ៍កន្លងទៅ ។ បន្ទាប់ពីការប្រកួតនេះ ក្រុមយុវជន U-15កម្ពុជា នឹងបន្ដជួបក្រុម U-15ទីម័រខាងកើតវិញម្ដង នៅថ្ងៃទី១៤ ខែកក្កដាខាងមុខ នៅលើទឹកដីប្រទេសថៃជាម្ចាស់ផ្ទះដដែល ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ