ពុទ្ធ ឆាយរិទ្ធី បំបាក់ ក្វាន់ ឯក បានទេនៅថ្ងៃអាទិត្យនេះ?

ភ្នំពេញ៖ អ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ក្វាន់ ឯក លើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃទី៩ ខែកក្កដាក្នុងប្រភេទទម្ងន់៦៧ គីឡូក្រាម ។ រិទ្ធីមួយរយៈនេះគេមានការស្រុតចុះច្រើននេះទំនងជាគេហ្វឹកហាត់មិនបានដិតដល់ហើយមើលទៅ ។ គេជាអ្នកប្រដាល់មួយរូបដែលចូលចិត្តវាយបន្ថែមលើគូប្រកួតណាស់ទោះបីអាជ្ញាកណ្ដាលព្រមានក៏គេនៅតែមិនបោះបង់ចោលការវាយបន្ថែមនេះដែរ ។

រិទ្ធី មានប្រវត្តិប្រកួតចំនួន ៩២ដង ឈ្នះ ៧២ដង ចាញ់ ១៨ដង និងស្មើពិន្ទុ ២ដង ។ គេជាអ្នកប្រដាល់មួយរូបដែលនិយមប្រើកែង និងជង្គង់ជាអាវុធដើម្បីផ្ដួលគូប្រកួតតែអាវុធរបស់គេវ៉ៃចេញមិនសូវជាមានប្រសិទ្ធិភាពឡើយ ។ រិទ្ធីប្រើកម្លាំងខ្ជះខ្ជាយណាស់ហើយបន្ទាប់ឆ្លងផុតទឹកទី៣ទៅកម្លាំងរបស់គេស្រុតចុះខ្លាំងតែម្ដង ។ ក្វាន់ ឯកវិញគេមានប្រវត្តិប្រកួតចំនួន៩២ដងដូចគ្នាតែគេប្រកួតឈ្នះបាន៦៧ដង ចាញ់២២ដង ស្មើពិន្ទុ ៣ ដង គេជាអ្នកប្រដាល់ឆ្លងដែនជើងខ្លាំងមួយរូបដែលធ្លាប់យកឈ្នះអ្នកបៃរថាល់កម្ពុជាបានមិនតិចនាក់នោះទេ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ