កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនី ៣រូបចូលរួមប្រកួតហែលទឹកជើងឯកពិភពលោកនៅហុងគ្រី

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកកម្ពុជាបានថ្លែងថា៖ «ដាច់ខាតយើងត្រូវតែចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជើងឯកពិភពលោកដែលនឹងធ្វើនៅទីក្រុងប៊ុយដាប៉េស្តប្រទេសហុងគ្រី គឺខានមិនបានឡើយ។»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកពិភពលោកនេះមានរហូតដល់ជិត ២០០ប្រទេសចូលរួមចំណែកកម្ពុជាយើងនឹងបញ្ជូនកីឡាករ ២រូបមកពីខេត្តកំពង់ចាម ដែលកំពុងហាត់ក្នុងក្រុមជម្រើសជាតិគឺចេង ពិរោទ ដែលហែលក្នុងវិញ្ញាសា ៥០ម៉ែត្ររបៀបផ្ងារ និងសេរី និងកីឡាករធឿន ចាន់ថុល ដែលហែលវិញ្ញាសា ហែល ៥០ម៉ែត្រមេអំបៅ និង១០០ម៉ែត្រសេរី ។ ចំពោះកីឡាការិនីហែមថុន វិទិនី ដែលចូលរួមដែរនោះនឹងប្រកួតលើវិញ្ញាសា ៥០ម៉ែត្ររបៀបសេរី និង៥០ម៉ែត្ររបៀបមេអំបៅ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ