ពាន RHB Cup៖ បឹងកេត ប៉ះសត្រូវចាស់ ខណៈណាហ្គា ប៉ះក្រុមខ្លាំងជាងមុន!

ភ្នំពេញ៖ លទ្ធផលចាប់គូប្រកួតជម្រុះដំណាក់កាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ RHB Singapore Cup 2017 បានបង្ហាញថា ក្រុមបាល់ទាត់តំណាងឲ្យកម្ពុជា បឹងកេតអែហ្វសុី និងក្រុមណាហ្គាវើល បានជួបក្រុមមកពី ២ប្រទេសផ្សេងគ្នា ដោយក្រុមបឹងកេត ត្រូវជួបក្រុមខ្លាំងជាសត្រូវចាស់របស់ខ្លួន ខណៈណាហ្គាវើល ត្រូវជួបក្រុមខ្លាំងជាងវគ្គជម្រុះដំបូង ។

ពោលគឺក្រុមបឹងកេត ត្រូវជួបក្រុម Global FC របស់ហ្វីលីពីន ដែលជាក្រុមខ្លាំងនឹងធ្លាប់បានយកឈ្នះក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់មួយនេះ នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2017 ទាំង ២ជើងក្នុងពូលF កាលពីពេលថ្មីៗកន្លងទៅ ដោយចាញ់ក្នុងដី ២-០ និងចាញ់ក្រៅដី ៣-១ ដែលនេះជាសញ្ញាមិនសូវល្អសម្រាប់ក្រុមបឹងកេតឡើយ ។

ដោយឡែកក្រុមណាហ្គាវើលវិញ ត្រូវជួបក្រុម Hougang United ដែលឈរលេខរៀងទី៥ នៃលីគកំពូលសិង្ហបុរី ។ ដៃគូរបស់ក្រុមណាហ្គាវើល នាជំនួបដំណាក់កាលផ្ដាច់ព្រ័ត្រនេះ គឺខ្លាំងជាងក្រុម ដែលត្រូវបានក្រុមណាហ្គាវើល ទម្លាក់ពីវគ្គជម្រុះដំបូង ដែលឈរលេខរៀងទី៧ នៃលីគកំពូលសិង្ហបុរី ។ ដូច្នេះការប្រកួតបើករបស់ក្រុមតំណាងប្រទេសកម្ពុជាទាំង ២ក្រុម សុទ្ធតែប្រឈមនឹងការតានតឹងក្នុងការស្វែងរកជ័យជម្នះ ។ យ៉ាងណាមិញកាលបរិច្ឆេទប្រកួត គណៈកម្មការនូវមិនទាន់ប្រកាសជាផ្លូវការនោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ