ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា ប៉ះជើងខ្លាំងថៃនៅថ្ងៃសៅរ៍នេះ!

ភ្នំពេញ៖ កីឡាករ ប៉ោ ភារិទ្ធ ដែលពីមុនត្រូវបានគេស្គាល់ថា យ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឡេត ធីដាត (Led Thydat)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ អ្នកទាំងពីរនឹងត្រូវជួបគ្នានៅរសៀលថ្ងៃទី៨ ខែកក្កដាខាងមុខលើសង្វៀនទូរទស្សន៍អាុសីអាគ្នេយ៍ ។

ជាការកត់សម្គាល់ ភារិទ្ធ បន្ទាប់ពីស្រុតចុះមួយរយៈមកនោះពេលនេះគេចាប់ផ្ដើមខ្លាំងមកវិញហើយដោយសារតែគេហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិ ។ ចំពោះអ្នកប្រដាល់ថៃឡេត ធីដាត វិញគឺពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែបើតាមការ
ឲ្យដឹងពីលោកថៃ អ៊ូ ដែលជាអ្នកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរ បានបញ្ជាក់ថា គេខ្លាំងមិនចាញ់ភារិទ្ធឡើយ ។
បើខ្លាំងជួបខ្លាំងបែបនេះមានចាញ់មានឈ្នះឬបានត្រឹមស្មើគ្នា?

មតិយោបល់

Sponsor

អត្ថបទថ្មីៗ