ទស្សនាវីដេអូអ្នកជំនាញបាល់ទាត់២រូប វិភាគការប្រកួតបើកឆាកនៃកម្មវិធី Toyota Mekong Club Championship 2015!

លោក Andy Penders បានណែនាំពីលក្ខណៈប្រកួតក្នុងឆ្នាំនេះដែលខុសគ្នាពីឆ្នាំមុន។ សម្រាប់ការប្រកួតឆ្នាំនេះវិញ ដោយមានការចូលរួមថ្មីពីសំណាក់ប្រទេសថៃ ដូចនេះក្នុងការប្រកួត Toyota Mekong Cup ឆ្នាំនេះសរុបមកមាន ៥ ក្លឹបដែលតំណាំងមកពីប្រាំប្រទេស។ ការប្រកួតក្នុងឆ្នាំនេះផងដែរក៏មានការកែប្រែលក្ខខណ្ឌមួយគូរបន្តិចដោយក្លឹបដែលមកពីប្រទេសមីយ៉ាន់ម៉ា Yangon United F.C, ក្លឹប Lao Toyota របស់ប្រទេសឡាវ និង ក្លឹបបឹងកេតអង្គរ របស់ប្រទេសកម្ពុជានឹងត្រូវប្រកួតវិលជុំដើម្បីរកឲ្យឃើញក្លឹបមានពិន្ទុច្រើនជាងគេឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្លឹប Becamex Binh Duong FC របស់វៀតណាម ។ ចំណែកឯក្លឹបរបស់ថៃនឹងឈចំនៅវគ្គផ្តាច់ព្រ័ត្រដោយបច្ចុប្បន្ននេះយើងមិនដឹងថាក្លឹបមួយណាដែលនឹងតំណាងប្រទេសថៃនោះទេរវាងក្លឹប Sisaket United និងក្លឹប Buriram United ។

ក្នុងវីដេអូនេះផងដែរអ្នកវិភាគ លោក John Wilkinson បានណែនាំថាលោក Dave Booth ដែលជាគ្រូបង្គោលរបស់ក្លឹប Lao Toyota ត្រៀមប្រកួតជាមួយក្លឹបបឹងកេតអង្គរនៅថ្ងៃទី ១ វិចិ្ឆការខាងមុខនេះអាចប្រើប្រាស់ប្រព័ទ្ធ ៤-១-៤-១ ដែលផ្តោតសំខាន់ទៅលើកីឡាករ Kazuo ដែលជាកីឡាករវ័យ ៣៥ ឆ្នាំតែមានបទពិសោធន៍ច្រើននៅលើទីលានព្រមទាំងជាកីឡាករដែលស៊ុតបញ្ជូលទីបានច្រើនជាងគេនៅលីកកំពូលរបស់ប្រទេសឡាវ ២ រដូវកាលជាប់គ្នាដែររកបាន ២៩ គ្រាប់។ លោក Andy Penders បានបន្តថា៖ ចំណែកឯក្លឹបដែលតំណាងឲ្យប្រទេសកម្ពុជាប្រទេសកម្ពុជាវិញ ក្លឹបបឹងកេតអង្គរបានបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ១ ដោយបានប្រកួតឈ្នះក្លឹបភ្នំពេញក្រោននៅក្នុងប្រកួតចុងក្រោយដែលជាប្រកួតកាត់សេចក្តីក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន ស្តាតចាស់។ John Wilkinson ក៏បានបន្ថែមថា៖ កីឡាករដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺកីឡាករ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ដែលជាកីឡាករវ័យក្មេងហើយមានទេពកោសល្យផងដែរ។ កីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អទាំងក្នុងលីកកំពូលកម្ពុជាដោយរកបាន ៣៥ គ្រាប់ក្នុងរដូវកាលនេះ និងក្នុងការប្រកួតស៊ីហ្គេមផងដែរ។ John ក៏បានបង្ហាញពីទម្រង់ដែលក្លឹបបឹងកេតអាចនឹងលេងនៅថ្ងៃទី១ ខាងមុខ ដែលកីឡាករ ចាន់ វឌ្ឍនាកាលេងនៅខាងស្តាំ និង កីឡាករ Gbenga ខាងឆ្វេង ចំណែកឯកណ្តាលគឺកីឡាករ ឃួន ឡាបូរ៉ាវី ដែលលេងក្នុងទម្រង់ ៤-៣-៣។  លោកអ្នកអាចទស្សនាការវិភាគរបស់លោក John Wilkinson និង Andy Penders ខាងក្រោម៖

អត្ថបទ៖ រិទ្ធី
វីដេអូ៖ FB Toyota Mekong Club Championship

មតិយោបល់

Sponsor

អត្ថបទថ្មីៗ