វ៉ូវីណាម គ្រោងបោះជំរុំនៅវៀតណាម ២០ថ្ងៃ មុនទៅប្រកួតជើងឯកពិភពលោកនៅឥណ្ឌា

ភ្នំពេញ៖ យោងតាមការឲ្យដឹងពីថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាវ៉ូវីណាមបានឲ្យដឹងថា ដើម្បីបង្កើនសមត្ថភាពកីឡាករត្រៀមចូលរួមការប្រកួតដណ្តើមជើងឯកពិភពលោកនៅប្រទេសឥណ្ឌានាចុងខែដើមខែសីហាខាងមុខនេះ ភាគីកម្ពុជានឹងបញ្ជូនកីឡាកររបស់ខ្លួនដើម្បីបោះជំរុំហ្វឹកហាត់រយៈពេល ២០ថ្ងៃនៅប្រទេសវៀតណាម ។

សម្រាប់ឆ្នាំនេះសហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីចំនួន ១៣នាក់ទៅចូលរួមប្រកួតកម្រិតពិភពលោក ខណៈដែលកាលពីឆ្នាំ២០១៥ កន្លងមកមានត្រឹមតែ ២នាក់ប៉ុណ្ណោះគឺកីឡាករទិន ភាព ឬសែន រ៉ាឌី និងកីឡាករ មើត អះម៉ាត់ ដោយកាលណោះកីឡាករទិន​ ភាព ដណ្តើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម ខណៈដែលកីឡាករមើត អះម៉ាត់ ឈ្នះមេដាយសំរឹទ្ធលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ។

គួរបញ្ជាក់ថា បន្ទាប់ពីចំណាយពេលហ្វឹកហាត់នៅក្នងប្រទេសវៀតណាមរួច ក្រុមអត្តពលិកកម្ពុជានឹងវិលត្រលប់មកកាន់មាតុភូមិវិញនាថ្ងៃទី២៨ ខែកក្កដា មុននឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌនាថ្ងៃទី៣០ ខែកក្កដា ខាងមុខ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ