ស៊ន សៀវមុី ទើបតែផ្តួលកីឡាការិនីអេហ្សុីប មុននេះបន្តិចក្នុងការប្រកួតតេក្វាន់ដូពិភពលោកនៅកូរ៉េខាងត្បូង

ភ្នំពេញ៖ មុននេះបន្តិចកីឡាការិនីស៊ន សៀវមុី បានផ្តួលកីឡាការិនីអេហ្សុីប ក្នុងលទ្ធផល (ពិន្ទុ) ៦ ទល់ ៩ ដើម្បីឡើងទៅវគ្គ ១៦នាក់ចុងក្រោយក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូជើងឯកពិភពលោក (WTF World Taekwondo Championship 2017) នៅប្រទេសកូរ៉េខាងត្បូង ដែលមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីឆ្នើមជាង ១៦០០ នាក់មកពី ១៨៦ប្រទេសជុំវិញពិភពលោក ។

ជ័យជម្នះនេះនឹងនាំឲ្យកីឡាការិនីឆ្នើមរបស់កម្ពុជា និងជាម្ចាស់មេដាយមាសតេក្វាន់ដូអាស៊ីឆ្នាំ២០១៤ ស៊ន សៀវម៉ី ត្រូវឡើងទៅប្រកួតនៅវគ្គបន្តទៀតដើម្បប្រជែងយកមេដាយជូនជាតិមាតុភូមិរបស់ខ្លូួន ៕

អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ