លោកថោង ខុន ប្រាប់ឱ្យអ្នកប្រដាល់សេរី និងសកល ត្រៀមខ្លួនក្នុងសុីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រី និងកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ និងប្រដាល់សកលកម្ពុជា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានមានប្រសាសន៍បែបនេះ ថាមកដល់ពេលនេះយើងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ។
លោកបន្តថា៖ «គុនខ្មែរពុំធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះទេ ហើយការចូលរួមលើកដំបូងនេះគឺចូលរួមជាមួយប្រភេទកីឡា “មួយ” ដូច្នេះខ្ញុំចង់ឲ្យគ្រូ និងថ្នាក់ថ្នាក់ដឹកនាំត្រូវពិនិត្យឲ្យបានច្បាស់លាស់លើបទបញ្ជាការប្រកួតប្រភេទកីឡា “មួយ” នេះ ដើម្បីជាចៀសវាងការផាកពិន័យ ឬចាញ់ដោយការផាកពិន័យ ។ ចំណែកឯកីឡាប្រដាល់សកលវិញ ក៏យើងធ្វើការបញ្ជូនទៅក្នុងការប្រកួតកីឡាស៊ីហ្គេមនេះផងដែរ។»
នៅក្នុងពិធីនោះដែរលោកថោង ខុន ក៏បានបញ្ជាក់ថា កីឡាគុនខ្មែរ ជាប្រភេទកីឡាដែលមានសក្ដានុពលណាស់ ពីដើមគេហៅថាប្រដាល់សេរីតែពេលនេះហៅថាគុនខ្មែរ ព្រោះវាជាមរតកដែលដូនតារបស់ខ្មែរបន្សល់ទុកឲ្យ ។ កន្លងមកយើងប្រកាន់គោលការណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រោះនៅស៊ីហ្គេមគេដាក់មួយថៃ (Muay Thai) ដែលមានន័យថាប្រដាល់ថៃ។ តែពេលនេះដោយមានការទាមទារពី បណ្ដាប្រទេសជាសមាជិកនោះទើបគេសម្រេចដាក់ត្រឹម មួយ (Muay) ដែលមានន័យថាប្រដាល់នោះបន្ទាប់ពីមានការសម្របសម្រួលគ្នាមកនោះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ