Hun Sen Cup៖ ណាហ្គា និងបឹងកេត លត់ក្រុមមកពីខេត្តចាស់ដៃដូចគ្នា

ភ្នំពេញ៖ សម្រាប់គូប្រកួតបញ្ចប់ជើងទី១ ដំណាក់កាលទី៤ នៃពានរង្វាន់ Hun Sen Cup 2017 ក្រុមសមាជិកលីគកំពូលកម្ពុជា ណាហ្គាវើល និងក្រុមបឹងកេត សុទ្ធតែបានលត់គូប្រជែងយ៉ាងចាស់ដៃដូចគ្នា ដើម្បីសម្លឹរកកៅអីវគ្គបន្ដ ។
សម្រាប់ក្រុមណាហ្គាវើល បានបំបាក់ក្រុមខេត្តស្វាយរៀង ដោយលទ្ធផល ១៤-០ មិនឲ្យតដៃរួចឡើយ គ្រាដែលក្រុមបឹងកេត បានលត់ក្រុមខេត្តឧត្តរមានជ័យ ដោយលទ្ធផល ១៤-១ ។ ជ័យជម្នះដ៏ច្រើនគ្រាប់នេះ បានធ្វើឲ្យក្រុមខ្លាំងៗ ទាំងពីរ កក់កៅអីដំណាក់កាលទី៥ បណ្ដោះអាសន្នរៀងៗខ្លួន ។
គួរបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតជើងទី១ ដំណាក់កាលទី៤ គឺគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ