ការពារជាតិ លត់ស្ទឹងត្រែង ៦-០ សម្លឹងឃើញកៅអីដំណាក់កាលទី៥ ពាន Hun Sen Cup

ភ្នំពេញ៖ ក្រុមលំដាប់លីគកំពូលកម្ពុជា និងជាក្រុមការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ក្រសួងការពារជាតិ បានយកឈ្នះខេត្តស្ទឹងត្រែងយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ នៅក្នុងជំនួបជើងទី១ ដំណាក់កាលទី៤ លើទឹកដីរបស់ខ្លួន នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមដឹកនាំដោយលោក ទេព ឡុងរចនា សម្លឹងឃើញកៅអីដំណាក់កាលទី៥ ឬវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Hun Sen Cup រដូវកាលទី១១ ស្ទើរតែ ១០០% ទៅហើយ ។ នេះបើតាមការអះអាងរបស់គ្រូបង្វឹកខាងលើ ក្រោយបញ្ចប់ការប្រកួត ដោយលោកបានប្ដេជ្ញាចិត្តដឹកនាំកូនក្រុមស្វែងរកជ័យជម្នះនៅជើងទី២ មិនឲ្យចាញ់ជើងទី១ ឡើយ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ