អបអរសាទរ! ក្រុមកីឡាគុនដាវកម្ពុជា បន្តឈ្នះមេដាយប្រាក់ ១គ្រឿងទៀតក្នុងការប្រកួតនៅសិង្ហបុរី

ភ្នំពេញ៖ ក្រុមអត្តពលិកគុនដាវកម្ពុជាដែលកំពុងតែស្ថិតនៅក្នុងប្រទេសសិង្ហបុរីទើបតែដណ្តើមបានមេដាយប្រាក់ជាវិញ្ញាសាក្រុមដែលមានកីឡាករ តាំង ថុងជីន, ឃីម សាមាន និងជីម ធារ៉ា នៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានចាញ់ក្រុមម្ចាស់ផ្ទះដែលមកពីសកលវិទ្យាជាតិសិង្ហបូរីរួចមក ។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅក្រុមកីឡាករកម្ពុជាក៏បានឈ្នះមេដាយសំរិទ្ធ ៤គ្រឿងដែរពីព្រឹត្តិការណ៍ប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសកលវិទ្យាល័យអាសុីនៅប្រទេសសិង្ហបុរី ដោយមានតំណាងអត្តពលិកតាមសកលវិទ្យាល័យ ចំនួន ១១ ប្រទេសក្នុងតំបន់អាសុីអាគ្នេយ៍ចូលរួម ។  បើតាមការគ្រោងទុក ក្រុមកីឡាករ ក៏ដូចជាប្រតិភូកីឡាគុនដាវកម្ពុជានឹងវិលត្រលប់មកកាន់មាតុភូមិវិញនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២២ ស្អែកនេះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ