មិនគួរឲ្យជឿ! EDC បំបាក់ Cambodian Tiger ៣-០ នៃពាន Hun Sen Cup មុននេះបន្ដិច

ភ្នំពេញ៖ ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា(EDC) បានបំបាក់ក្រុមចាស់វស្សា Cambodian Tiger ក្រៅដីដល់ទៅ ៣-០ នៅក្នុងជំនួបជើងទី១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup 2017 ដំណាក់កាលទី៤ មុននេះបន្ដិច នៅកីឡដ្ឋានខេត្តសៀមរាប ។

ពិតជាគួរឲ្យភ្ញាក់ផ្អើល! សម្រាប់ក្រុមទើបចំណូលថ្មី EDC ដែលធ្លាប់បរាជ័យ ១-០ ក្រោមថ្វីជើងក្រុម Cambodian Tiger កាលពីជួបគ្នាក្នុងជើងទី១ នៃលីគកំពូលកម្ពុជា បែរជាអាចសងសឹកបានសម្រេចក្នុងពាន Hun Sen Cup ជាមួយនឹងលទ្ធផលដ៏អស្ចារ្យខាងលើ ។ យ៉ាងណាមិញការប្រកួតនៅសល់មួយជើងទៀត ដែលនឹងធ្វើឡើងនៅលើទឹកដីរបស់ EDC ដើម្បីកាត់សេចក្ដីរកក្រុមឡើងដំណាក់កាលទី៥ ។

គួរបញ្ជាក់ថា នៅល្ងាចនេះដែរ ក៏មួយគូទៀតផងដែរ គឺជាជំនួបរវាងក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ ជាមួយក្រុមជម្រើសខេត្តស្ទឹងត្រែង ដែលនឹងធ្វើឡើងនៅកីឡដ្ឋានស្ដាតចាស់ នាវេលាម៉ោង ៦៖០០នាទីនេះ ។ ចាំមើលក្រុមណានឹងទទួលបានជ័យជម្នះ ក្នុងការប្រកួតជើងទី១ នេះ?

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ