ក្រុម U-22កម្ពុជា ធ្វើការប្រមូលផ្ដុំស្អែក ត្រៀមពាន KBZ Bank Cup នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា(U-22) នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅថ្ងៃទី២២ ខែមិថុនាស្អែកនេះហើយ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ KBZ Bank Cup 2017 នាចុងខែមិថុនានេះ នៅលើទឹកដីម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។

ការប្រមូលផ្ដុំក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino នេះ គឺមានសមាជិកសរុប ២៣នាក់ មកពី ៦ក្លឹប ក្នុងនោះមាន ៨នាក់មកពីភ្នំពេញក្រោន, ៨នាក់មកពីក្លឹបព្រះខ័នរាជស្វាយរៀង, ២នាក់មកពីក្រសួងការពារជាតិ, ២នាក់មកពីណាហ្គាវើល និងមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងបឹងកេតម្នាក់ក្នុងមួយក្លឹបដូចគ្នា ។

 

គួរបញ្ជាក់ថា ពានរង្វាន់ KBZ Bank Cup 2017 គឺមាន ៤ក្រុមចូលរួម ដូចជាក្រុមជម្រើសជាតិ U-22កម្ពុជា, ក្រុម U-22 ហុងកុង, ក្រុម Japan Universiad មកពីជប៉ុន និងក្រុម U-22 របស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី០២ ខែកក្កដា ខណៈប្រកួតបើកឆាកក្រុម U-22 កម្ពុជា ត្រូវប៉ះក្រុម U-22 មីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមិថុនានេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ