FFC បង្ហាញបញ្ជីឈ្មោះ U-22 ត្រៀមប្រកួតពាន KBZ Bank Cup 2017 ចុងខែនេះ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិក្រោមអាយុ ២២ឆ្នាំ(U-22)ជាផ្លូវការហើយ ដោយមានកីឡាករ ២៣នាក់មកពី ៦ក្លឹបនៃលីគកំពូលកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ KBZ Bank Cup 2017 នៅប្រទេសមីយ៉ាន់ម៉ា នាចុងខែមិថុនាខាងមុខនេះ ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ KBZ Bank Cup 2017 ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះ គឺមាន ៤ក្រុមចូលរួមដូចជាក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា, ក្រុម U-22កម្ពុជា, ក្រុម U-22ហុងកុង និងក្រុម Japan Universiad មកពីជប៉ុន ហើយការប្រកួតបើកឆាកគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនានេះ ដោយកម្ពុជា ត្រូវជួបមីយ៉ាន់ម៉ាមុនគេ ។

ចំពោះសមាសភាពកីឡាករ U-23កម្ពុជា ទាំង ២៣នាក់ គឺមានពី ៨នាក់មកពីភ្នំពេញក្រោន, ៨នាក់មកពីក្លឹបព្រះខ័នរាជស្វាយរៀង, ២នាក់មកពីក្លឹបក្រសួងការពារជាតិ, ២នាក់មកពីក្លឹបណាហ្គាវើល និងមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងក្លឹបបឹងកេតម្នាក់ក្នុងមួយក្លឹបដូចគ្នា ។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុម U-22កម្ពុជា សម្រាប់ត្រៀមពានអន្ដរជាតិខាងលើ៖

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ