មនុស្សជាង ៥ពាន់នាក់មកពី ៣៣ ប្រទេសនឹងចូលរួមរត់ប្រណាំងនៅមុខវាំងស្អែកនេះ

ភ្នំពេញ៖ យោងតាមការប្រកាសឲ្យដឹងពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានឲ្យដឹងថា នៅក្នងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញស្អែកនេះ នឹងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនពាន់នាក់ដែលបានធ្វើដំណើរមកពី ៣៣ប្រទេសនៅជុំវិញពិភពលោក ។

ប្រភពខាងលើបានឲ្យដឹងដែរថា ក្រោយបញ្ចប់ការចុះឈ្មោះត្រឹមព្រឹកថ្ងៃទី១៧ ខែ មិថុនា នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលអ្នកចុះឈ្មោះរហូតទៅដល់ ៥.៣៥២នាក់ ដែលពួកគេនឹងចូលរួមរត់ប្រណាំងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ស្អែកនេះនៅមុខព្រះបរមរាជវាំង។ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា៖ «នេះជាឆ្នាំទី៧ ហើយដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដើម្បីទីក្រុងស្អាត និងបៃតង ក៏ដូចជារត់ដើម្បីសប្បុរសធម៌រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ព្រមទាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ