សហព័ន្ធបាល់ទាត់កម្ពុជាចេញឈ្មោះកីឡាករសម្រាប់ការប្រកួតនៅអ៊ីរ៉ង់ និងប្រទេសចិនជាផ្លូវការហើយ!

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករមួយចំនួនដែលនឹងត្រូវបំពេញភារកិច្ចក្នុងការប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថានសម្រាប់ព្រឹត្តិការណ៍ FIFA World Cup វគ្គជម្រុះជុំទី២ ជើងទី២ តំបន់អាស៊ីនៅប្រទេសអ៊ីរ៉ង់ក៏ដូចជាដើម្បីចូលរួមក្នុងកម្មវិធី 2015 Yunnan, Asean International Football Open Tournament ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសចិននាពេលខាងមុខនេះផងដែរ។   យើងតាមបញ្ជីឈ្មោះនេះ ក្នុងយុទ្ធនាការទាំងពីរនេះនឹងមានការចូលរួមពីសំណាក់កីឡាករចំនួន ២៣ រូបមកពីក្លឹបធំៗដូចជាភ្នំពេញក្រោន បឹងកេតអង្គរ ការពារជាតិ ណាហ្គាវើល ស្វាយរៀង និងប៉ូលីស។ ក្នុងនោះដែរពន្លកថ្មីដែលកំពុងឡើងជើងក៏ត្រូវបានបញ្ចូលក្នុងតារាងនេះផងដែរដូចជាកីឡាករ ច្រឹង ពលរដ្ឋ និងទូច រូម៉ា ជាដើម៕

Cambodia National team squad world cup and Asean International Football

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ