ក្លឹបបាល់ទាត់របស់ Honda នឹងចេញទៅបោះជំរុំហាត់នៅជប៉ុនរសៀលនេះ

ភ្នំពេញ៖ នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៥ ខែមិថុនានេះ ក្លឹបបាល់ទាត់សូលទីឡូអង្គរ ដែលគ្រប់គ្រងដោយតារាបាល់ទាត់ Keisuke Honda នឹងធ្វើដំណើរឆ្ពោះទៅទឹកដីជប៉ុន ដើម្បីបោះជំរុំហ្វឹកហាត់នៅទីនោះរយៈពេល ៦ថ្ងៃ ក្នុងការបង្កើនសមត្ថភាពត្រៀមបន្ដយុទ្ធនាការប្រកួតក្របខណ្ឌលីគលំដាប់ទី២ របស់កម្ពុជា ឆ្នាំ២០១៧នេះ ។ នេះបើតាមការជូនដំណឹងរបស់ក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ។
វាក៏ជាលើកដំបូងហើយ ដែលក្លឹបសូលទីឡូអង្គរបានចេញទៅហ្វឹកហាត់នៅជប៉ុន បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងកីឡាករលំដាប់កំពូលប្រចាំទ្វីបអាស៊ី Keisuke Honda ជាមួយថ្នាក់ដឹកនាំក្រុមបាល់ទាត់ខេត្តសៀមរាប លើគម្រោងអភិវឌ្ឍន៍ និងដឹកនាំក្រុមសមាជិកនៃលីគលំដាប់ទី២ និងពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៧នេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ