កក្រើកទៀតហើយ! U-17កម្ពុជា ប៉ះ U-17វៀតណាមសប្ដាហ៍ក្រោយ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនាសប្ដាហ៍ក្រោយនេះ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំកម្ពុជា(U-17) នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំវៀតណាម នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីអបអរសាទរខួបលើកទី ៥០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ។

ចំពោះសំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្ដរជាតិនេះ នឹងដាក់លក់នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ ដោយរក្សាតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល ដូចសំបុត្រចូលទស្សនាក្រុមគោព្រៃកម្ពុជា ប៉ះអាហ្វហ្គានីស្ថានកាលពីយប់មិញដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ