AFC Asian Cup 2019: កម្ពុជា ផ្តួល អាហ្វហ្គានីស្ថាន ១-០ ក្រោមសម្រែកហ៊ោពេញពហុកីឡដ្ឋានជាតិ

ភ្នំពេញ៖ នៅទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលស្ថិតនៅក្រោមកាដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Leonardo បានស្គាល់ជ័យជម្នះហើយ បន្ទាប់ពីបានរងបរាជ័យ ៣ប្រកួតជាប់ៗគ្នារួចមក ។

៣ពិន្ទុដែលរកបានតាមរយៈគ្រាប់បាល់របស់កីឡាករប្រាក់ មុន្នីឧត្តម នៅនាទី៥៦ នេះបាននាំមកនូវភាពរីករាយក៏ដូចជាសម្រែកហ៊ោកញ្ជ្រៀវលាន់លឺពេញពហុកីឡដ្ឋានជាតិពីសំណាក់ទស្សនជនជាច្រើនមុឺននាក់ ។ បន្ទាប់ពីបានផ្តួលក្រុមអាហ្វហ្គានីស្ថាននេះរួចហើយ ក្រុមកម្ពុជាក៏នឹងត្រូវជួបក្រុមជម្រើសវៀតណាមជាបន្តទៀតនាថ្ងៃទី៥ ខែកញ្ញា ខាងមុខនៅក្នុងវគ្គជម្រុះជុំចុងក្រោយប្រចាំពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី (2019 AFC Asian Cup UAE) ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ