ក្លឹបភ្នំពេញក្រោនជាក្លឹបដំបូងឡើងទៅវគ្គផ្តាច់ព្រ័ត្រ!

ការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្ររវាងក្លឹបភ្នំពេញក្រោន និងក្លឹបខេមបូឌានថៃហ្គ័រកាលពីរសៀលនេះ នៅកីឡដ្ឋាន វេស្ទើន ត្រូវបានបញ្ចប់ដោយក្លឹបភ្នំពេញក្រោនបានយកឈ្នះក្នុងលទ្ធផល ២-១។ ការប្រកួតរវាងក្លឹបទាំងពីរពិតជាស្វិតស្វែងដែលក្លឹបទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមក។ តែក្នុងតង់ទី ១ ក្លឹបភ្នំពេញក្រោនហាក់មានប្រៀបជាងបន្តិចដោយក្លឹបភ្នំពេញក្រោនមានឱកាសច្រើនជាងកីឡាករ Shane Booysen មានឱកាសរកបានគ្រាប់បាល់ ប៉ុន្តែកីឡាករ ម៉ែន សីហា ជួយសង្រ្គោះបាន។ រហូតដល់នាទីទី ១៣ ការបញ្ជូនបាល់របស់កីឡាករ ធារី និងការព្យាយាមរបស់កីឡាករ សុខផេង ព្រមទាំង Baek តែចុងក្រោយកីឡាករ Odion Obadin ជាអ្នកបន្ថែមចុងក្រោយជួយរកបានគ្រាប់បាល់នាំមុខឲ្យក្លឹបបានសម្រេច។ កីឡាករ ចាន់ប៉ូលីនក៏មានឱកាសស៊ុតផងដែរតែបាល់ហោះឡើងលើ ប៉ុន្តែក្រោយការលេងដ៏ល្អរបស់កីឡាករ សុខផេង ជួយឲ្យ Shane Booysen រកបានគ្រាប់ទី ២ ឲ្យក្លឹបបានសម្រេចនៅនាទីទី ២៤។ ចប់តង់ទី ១ ក្លឹបភ្នំពេញក្រោននាំមុខ ២-០ ចូលតង់ទី ២ ក្លឹបខេមបូឌានថៃហ្គ័រ សម្រុកមកលើក្លឹបភ្នំពេញក្រោនតែកីឡាករ គុក បូរីស ដែលជាប្រធានក្រុមនោះការពារបានយ៉ាងល្អ។ កីឡាករ Befolo Mbarga រកបានមួយគ្រាប់មុននឹងចប់ការប្រកួត ៣ នាទី។ សរុបលទ្ធផលទាំងពីរជើង ក្លឹបភ្នំពេញក្រោនយកឈ្នះក្នុងលទ្ធផល ៦-២។ ក្លឹបភ្នំពេញក្រោនគឺជាក្លឹបដំបូងគេដែលនឹងលេងក្នុងវគ្គផ្តាច់ព្រ័ត្រដោយការប្រកួតមាន ២ ជើង។ ជើងទី ១ នឹងលេងនៅថ្ងៃទី ២២ វិចិ្ឆការ ព្រមទាំងជើងទី ២ នៅថ្ងៃទី ១២ ធ្នូ។

 

_MG_1522

_MG_1244

_MG_1280

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ