NOCC គ្រោងបង្កើត FULL Marathon អន្តរជាតិភ្នំពេញលើកដំបូងនៅឆ្នាំក្រោយ

ភ្នំពេញ៖ ថ្លែងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «នៅឆ្នាំក្រោយ យើងនឹងមើលថាកម្ពុជាអាចមានសតម្ថភាពគ្រប់គ្រាន់ឬអត់ក្នុងការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញជាលើកដំបូងដើម្បីទាក់ទាញភ្ញៀវទេសចណ៍បរទេសមកចូលទស្សនាទីក្រុងភ្នំពេញបន្ថែមដូចប្រទេសក្រៅដែលគេធ្លាប់រៀបចំនាពេលកន្លងមក ។

លោកបានបន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបន្តធ្វើការជំរុញឲ្យមានព្រឹត្តិការណ៍កីឡាធំៗនៅទីក្រុងភ្នំពេញ ដែលជាគោលដៅទេសចរណ៍ដ៏ធំបន្ទាប់ពីប្រាសាទអង្គរវត្ត ពោលគឺគម្រោងនេះរៀបចំឡើងគឺចង់ឲ្យកម្មវិធីម៉ារ៉ាតុងមួយនេះមានភាពល្បីល្បាញដូចកម្មវិធីរត់ប្រណាំងនៅញ៉ូវយកម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬហុងកុងម៉ារ៉ាងតុងជាដើមដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ។ ប្រទេសទាំងនេះធ្វើព្រឹត្តិការណ៍នេះឡើងនៅក្នុងទីក្រុងធំៗរបស់គេតែម្ដងគឺដើម្បីឲ្យមានភាពទាក់ទាញពីបណ្ដាភ្ញៀវទេសចរក៏ដូចជាអ្នកជំនាញរត់ប្រណាំងលើពិភពលោក។

លោកបន្តថា៖ «នៅថ្ងៃខាងមុខលោកនឹងប្រែក្លាយព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិភ្នំពេញដ៏ល្បីល្បាញមួយឲ្យដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ ការចង់ប្រែក្លាយនេះដោយសារ លោកគិតថារាជធានីភ្នំពេញជាទីតាំងមួយដ៏ល្អ និងជាកន្លែងគោលដៅទេសចរណ៍ដ៏សម្បូរបែបសម្រាប់កម្ពុជាក្រៅពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ឆ្នេរ។ លោកសង្កត់ធ្ងន់ថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញនេះ រួចរាល់យើងនឹងមើលសមត្ថភាពយើងនៅឆ្នាំក្រោយថាយើងខ្វះអីខ្លះ ហើយត្រូវធ្វើអីខ្លះ ដើម្បីរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនេះបាន៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ