គ្រូឥណ្ឌូនេសុីពីប្រាប់ចំណុចខ្សោយរបស់កម្ពុជា ដែលលោកមើលឃើញតាំងពីមុនយកឈ្នះ ២-០ យប់មិញ

ភ្នំពេញ៖ លោក Luis Milla គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានមើលឃើញពីចំណុចខ្សោយដ៏ធំមួយរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីវាយបកយកឈ្នះ ២-០ ក្នុងជំនួបមិត្តភាពលើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ បន្ទាប់ពីក្រុមម្ចាស់ផ្ទះកម្ពុជា បានដាក់សម្ពាធនៅដើមតង់ទី១ ។
  
គ្រូសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា មុនការប្រកួតមួយសប្ដាហ៍ ខ្លួនបានសិក្សាយ៉ាងលម្អិតពីទម្រង់លេងរបស់កម្ពុជា ហើយក្នុងនោះលោកបានរកឃើញថា ក្រុមដឹកដោយលោក Leonardo នេះចូលចិត្តលេងបាល់ខ្លី ដូច្នេះនៅពេលលេងពិតជាដូច្នោះមែន ហើយលោកមានចេតនាឲ្យកីឡាករកម្ពុជាបណ្ដើរបាល់ រហូតមានឱកាសល្អ ដើម្បីដណ្ដើមបាល់នោះ វាយបកឲ្យបានលឿន និងមានឱកាសស៊ុតបញ្ចប់ទីតែម្ដង ។
ជារួមលោកក្រុមភ្ញៀវឥណ្ឌូនេស៊ី បានគ្រប់គ្រងបាល់ស្ទើរទាំងស្រុងនៅតង់ទី២ បន្ទាប់ពីលោកក្ដាប់បានចំណុចខ្សោយរបស់កម្ពុជា ហើយលោកបានចាត់ទុកនេះ គឺជាបទពិសោធន៍ដ៏ល្អ សម្រាប់កូនក្រុម ដែលសម្បូរដោយថ្នាលយុវជនក្រោមអាយុ ២៣ឆ្នាំ ដើម្បីត្រៀមប្រកួតវគ្គជម្រុះពាន AFC U-23 Championships 2018 នាខែកក្កដា និងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នាខែសីហា ឆ្នាំ២០១៧ខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ