ពុទ្ធ ឆាយរិទ្ធី នឹងសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់រុស្សុីនៅCNC យប់ថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជនជាតិរុស្ស៊ីដែលហ្វឹកហាត់នៅស្រុកថៃលើសង្វៀនCNC យប់ថ្ងៃទី១០ ខែមិថុនាខាងមុខ ។ អ្នកប្រដាល់រុស្ស៊ីឈ្មោះ Ruslan បានចូលហ្វឹកហាត់នៅក្លិប Rusthai Team នៅប្រទេសថៃតែគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ ហើយទោះបីស្ថិតិប្រកួតរបស់គេតិចជាងរិទ្ធីក៏ពិតមែនតែគេមានកំណត់ត្រាល្អគឺក្នុងចំណោមការប្រកួតចំនួន ៣០ដងនោះគេបានទទួលជ័យជម្នះ​ ២៤ដង និងចាញ់ ៦ដងប៉ុណ្ណោះ ។

 

ចំពោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី វិញស្ថិតិប្រកួតរបស់គេខ្ពស់តែកំណត់ត្រាមិនសូវល្អឡើយពោលគឺក្នុងចំណោមការប្រកួតចំនួន ៧៧ដង ឈ្នះបាន ៥៧ដង ចាញ់ ១៧ដងស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៧ដង។ រិទ្ធីជាអ្នកប្រដាល់ដែលវាយឆេវឆាវបន្តិច មិនតែប៉ុណ្ណោះគេប្រើកម្លាំងខ្ជីខ្ជារណាស់គឺគេតែងតែសម្រុកវាយប្រហារគូប្រកួតតាំងពីដើមទឹកទី១ ហើយបើគូប្រកួតមិនដួលទេនោះចាប់ពីទឹកទី៣ ទៅកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ