អ្នកចូលរួមជាតិ និងអន្តរជាតិជិត ២ពាន់នាក់ហើយបានចុះឈ្មោះរត់ពាក់កណ្តាលម៉ារ៉ាតុងនៅថ្ងៃទី១៨ នេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងដើម្បីទីក្រុងស្អាត និងបៃតង ក៏ដូចជាដើម្បីសប្បុរសធម៌រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដែលជាកម្មវិធីធ្វើឡើងដើម្បីជួយដល់សង្គមនោះត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចជ្រើសរើសយកថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះដើម្បីប្រកួត និងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។

គិតមកទល់ពេលនះដែរ មានអ្នកចុះឈ្មោះជិត ២ពាន់នាក់ហើយពោលគឺមានជនជាតិខ្មែរប្រមាណជា ១៥០០នាក់ ចំណែកឯជនបរទេសមាន ៣០០ នាក់ ហេីយរំពឹងថា នៅឆ្នាំនេះនឹងមានមនុស្សចូលរួមរហូតដល់ ៥០០០ នាក់ ខណៈដែលមហាជនអាចមកចុះឈ្មោះ យកលេខ សម្គាល់នៅបរិវេណខាងមុខព្រះបរមរាជវាំងចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ខាងមុខ ៕

អត្ថបទ៖ ឡុងជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ