ល្បីថាលោកហែម គិរី រៀបចំការប្រកួតហែលទឹកមិនផ្ដល់ដំណឹងជូនថ្នាក់ដឹកនាំសហព័ន្ធ

ភ្នំពេញ៖ តាមគម្រោងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនលើកទី២ ឆ្នាំ២០១៧ នឹងធ្វើឡើងនាថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ ខណៈមកដល់ពេលនេះបែរជាមានការលេចលឺដំណឹងថា អនុប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជាដែលជាថ្នាក់ដឹកនាំនោះមិនបានទទួលដំណឹង ថាលោកហែម គិរី នឹងរៀបចំការប្រកួតនាថ្ងៃណាពេលណានោះឡើយ។

ព្រឹត្តិការណ៍នេះគឺជាការប្រកួតដែលទទួលបានការឧបត្តម្ភធំពីក្រុមហ៊ុន Gunze Sport ដោយមានទឹកប្រាក់ចំនួន ៤ពាន់ដុល្លារអាមេរិគ ហើយ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាព ព្រោះនៅក្នុងខែកក្កដាក៏នឹងមានព្រឹត្តិការណ៍ប្រកួតមួយនៅប្រទេសសិង្ហបុរី ខណៈដែលភាគីកម្ពុជារំពឹងថានឹងដណ្តើមបានមេដាយពីព្រោះថ្នាលយុវជនមានកម្រិតល្អដែរ។

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក

ពាក់ព័ន្ធជាមួយនឹងការមិនរួបរួមគ្នាជាធ្លុងមួយរបស់ហព័ន្ធកីឡាហែលទឹកមួយនេះ ត្រូវបានអ្នកកីឡាដូចគ្នា នាំគ្នារិះគន់ និងនាំគ្នានិយាយមិនល្អឡើយដោយសារតែសហព័ន្ធអាចរីកចម្រើនទៅមុខបានលុះត្រាតែចេះសាមគ្គីគ្នានៅក្នុងផ្ទះតែមួយ ។ ហេតុផលបែបនេះហើយ បានជាសហព័ន្ធកីឡាមួយប្រភេទនេះខកខានឱកាសក្នុងការឈ្នះមេដាយពីអន្តរជាតិតាំងពីមុនឆ្នាំ១៩៧០ មកម៉េ្លះ ។

លោកជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក

លោកជា ប៊ុនហេងដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ទទួលដំណឹងនេះនៅឡើយទេគឺអ្វីៗលោកហែមគីរី ដែលជាអគ្គលេខាធិការជាអ្នកចាត់ចែងទាំងស្រុង។ ខ្ញុំមានឋានៈជាអនុប្រធានសហព័ន្ធហែលទឹកនេះ ដោយនៅពេលគេត្រូវការប្រាក់ឧបត្ថម្ភបានគេមកប្រាប់ក្រៅពីនេះលោកហែម គីរី ដឹកនាំគ្រប់គ្រងទាំងស្រុង។» អនុប្រធានរូបនេះបាននិយាយទាំងកំហឹងថា៖ «សមត្ថភាពរបស់លោកអគ្គលេខាហែម គីរី ខ្ញុំមើលមិនឃើញថាដល់ឆ្នាំណាទើបកីឡាហែលទឹកកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាយើងបានឈ្នះមេដាយពីអន្តរជាតិទេ ៕»

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ