ពាន Hun Sen Cup ដំណាក់កាលទី៤ ចាប់ផ្ដើមរសៀលនេះមាន ៤គូ

ភ្នំពេញ៖ បន្ទាប់ពីរកឃើញ ១០ក្រុមឡើងមកពីដំណាក់កាលទី៣ ការប្រកួតបាល់ទាត់ដណ្ដើមរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១១ ឆ្នាំ២០១៧ ដំណាក់កាលទី៤ នឹងចាប់ផ្ដើមវគ្គជម្រុះដំណាក់កាលទី៤ នារសៀលថ្ងៃទី៣១ ខែឧសភានេះហើយ ដោយមាន ៤ប្រកួត ត្រូវជួបតតាំងគ្នានៅលើទីលានចំនួន ៣ផ្សេងៗគ្នា ។
ចំពោះកម្មវិធីប្រកួតរួមមានក្រុមកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវជួបខេត្តកំពត នៅកីឡដ្ឋានខេត្តស្វាយរៀង, អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋាន RSN ទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី, ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមសូលទីឡូអង្គរ និងក្រុមអាស៊ីអឺរ៉ុប ជួបក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានស្តាតចាស់ដូចគ្នា ។
សូមបញ្ជាក់ថា ដំណាក់កាលទី៤ នៃពានរង្វាន់ Hun Sen Cup ឆ្នាំនេះ គឺជាការប្រកួតរវាងក្រុមលំដាប់លីគកំពូលកម្ពុជា ឆ្នាំ២០១៦ ជាមួយក្រុមទើបឡើងមកពីដំណាក់កាលទី៣ ដើម្បីប្រជែងកៅអីដំណាក់កាលទី៥ ឬវគ្គ ៨ក្រុមចុងក្រោយ ។ ប៉ុន្ដែដំណាក់កាលទី៤ នេះ គ្រោងនឹងបញ្ចប់ការប្រកួតរហូតដល់ទៅថ្ងៃទី១៨ ខែតុលាឯណោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ