ការប្រកួតពានរង្វាន់ Toyota Mekong Cup នឹងចាប់ផ្តើមនៅថ្ងៃទី ១ វិចិ្ឆការ ខាងមុខនេះ!

ការប្រកួតពានរង្វាន់ Toyota Mekong Cup បង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ ដែលមានក្លឹបមកពីប្រទេស ៤ ចូលរួមដែលក្នុងនោះរួមមានប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ការប្រកួតគឺធ្វើជាលក្ខណៈ head-to-head ដើម្បីទទួលបានជើងឯក។  កាលពីកន្លងទៅកាប្រកួតនេះត្រូវបានប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះដែលមានកាគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រវិស័យបាល់ទាត់ប្រហែលជា ៣៣,០០០ នាក់ក្នុងការប្រកួត ២ ថ្ងៃរបស់ម្ចាស់ផ្ទះ។ ក្លឹប Becamex Binh Duong FC របស់វៀតណាមជាអ្នកឈ្នះជើងឯកឆ្នាំ ២០១៤ក្រោយយកឈ្នះក្លឹប Ayeyawady United FC របស់ប្រទេសមីយ៉ាន់ម៉ាក្នុងលទ្ធផល ៤-១។

toyota-mekong-club-championship

សម្រាប់ការប្រកួតឆ្នាំនេះវិញ ដោយមានការចូលរួមថ្មីពីសំណាក់ប្រទេសថៃ ដូចនេះក្នុងការប្រកួត Toyota Mekong Cup ឆ្នាំនេះសរុបមកមាន ៥ ក្លឹបដែលមកពីប្រាំប្រទេស។ ការប្រកួតក្នុងឆ្នាំនេះផងដែរក៏មានការកែប្រែលក្ខខណ្ឌមួយគូរបន្តិចដោយក្លឹបដែលមកពីប្រទេសមីយ៉ាន់ម៉ា Yangon United F.C, ក្លឹប Lao Toyota របស់ប្រទេសឡាវ និង ក្លឹបបឹងកេតអង្គរ របស់ប្រទេសកម្ពុជានឹងត្រូវប្រកួតវិលជុំដើម្បីរកឲ្យឃើញក្លឹបមានពិន្ទុច្រើនជាងគេឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្លឹប Becamex Binh Duong FC របស់វៀតណាម ។ ចំណែកឯក្លឹបរបស់ថៃនឹងឈចំនៅវគ្គផ្តាច់ព្រ័ត្រដោយបច្ចុប្បន្ននេះយើងមិនដឹងថាក្លឹបមួយណាដែលនឹងតំណាងប្រទេសថៃនោះទេរវាងក្លឹប Sisaket United និងក្លឹប Buriram United ។

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ