តេក្វាន់ដូស្ទីល W.T.F រៀបចំកម្មវិធី «Taekwondo HOPE 2023» ប្រកបដោយភាពជោគជ័យ!

ភ្នំពេញ៖ តេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation) ដែលជាតេក្វាន់ដូរបស់កូរ៉េខាងត្បូងនោះបានបើកព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំមួយដែលមានឈ្មោះថា «Taekwondo HOPE 2023» កាលពីថ្ងៃទី២៨ ខែឧសភា កន្លងមកថ្មីៗនេះ ហើយនេះជាព្រឹត្តិការណ៍មួយដែលផ្ដួចផ្ដើមគំនិតដោយលោកគ្រូធំ (Grand Master) Choi Yong Sok ដែលជាគ្រូបង្វឹកតេក្វាន់ដូធំជាងគេនៅកម្ពុជា និងជាគ្រូជម្រើសជាតិកម្ពុជាទៀតផង ដោយកម្មវិធីនេះបានធ្វើឡើង២-៣ឆ្នាំមកហើយគឺបន្ទាប់ពីកម្ពុជាប្រកាសធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣ ។

នេះជាការផ្ដល់ឱកាសឲ្យបណ្ដាក្លិបតាមសាលារៀនទាំងសាលារដ្ឋទាំងសាលាឯកជនក្លិបនានាទូទាំងប្រទេសបានបញ្ចូនកីឡាករ- កីឡាការិនីខ្លាំងៗរបស់ខ្លួនមកចូលរួមប្រកួត ។ សម្រាប់អ្នកខ្លាំងជាងគេនឹងក្លាយជាកីឡាករ-កីឡាការិនីថ្នាលសម្រាប់ឆ្នាំ២០២៣ ។ ការប្រកួតនេះខេមរសហព័ន្ធតេក្វាន់ដូមិនផ្តល់ឲ្យមេដាយជាឯកត្តជនឡើយគឺផ្ដល់ដល់សាលាតែម្តង ពោលគឺសាលាណាដែលប្រកួតបានចំណាត់ថ្នាក់លេខ១ច្រើនជាងគេនឹងទទួលបានមេដាយមាស បន្ទាប់មកមេដាយប្រាក់ និង មេដាយសំរិទ្ធ ។ បន្ទាប់ពីដំណើរការប្រកួតរយៈពេលមួយថ្ងៃពេញនោះមេដាយមាសបានទៅក្លិបពិភពថ្មី មេដាយប្រាក់បានទៅក្លិបមិត្តភាព មេដាយសំរិទ្ធបានទៅក្លិបសេរីភាព ។ ចំពោះចំណាត់ថ្នាក់បន្តបន្ទាប់ទៀតនោះមានខេត្តបាត់ដំបង ក្លិបពោធិ៍សែនជ័យ ក្លិបបក្សីដែក ក្លិបឥន្ទ្រីយ៍ខ្មៅ ក្លិបហូសាណា ក្លិបបឹងត្របែក ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ