បឹងកេត ប៉ះម្ចាស់ផ្ទះសិង្ហបុរី នៃពាន RHB Singapore Cup យប់នេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតរបស់កម្ពុជាបានធ្វើដំណើរទៅដល់សិង្ហបុរីហើយដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ RHB Singapore Cup 2017 ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Warriors FC នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៩ ខែឧសភានេះ នៅកីឡដ្ឋាន Chao Chu Kang Stadium ។

នេះគឺជាការប្រកួតដ៏សំខាន់ ដោយក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ដើម្បីបន្ដដំណើរទៅជុំទី៣ ខណៈក្រុមចាញ់ នឹងត្រូវហាលអាវតែម្ដង ។ បឹងកេត អាចនឹងធ្វើការធ្ងន់បន្ដិច សម្រាប់ការជួបក្រុមខ្លាំង Warriors ដែលជាអតីតក្រុមជើងឯក ៤សម័យកាល ស្របពេលមុនចេញដំណើរក្រុមតំណាងកម្ពុជានេះ បានប្រកួតចាញ់ភ្នំពេញក្រោន ២-១ នៅលីគកំពូលកម្ពុជា ។

ក្រៅពីក្រុមបឹងកេត នៅថ្ងៃទី២៩ ខែឧសភានេះដែរ ក្រុមបាល់ទាត់ណាហ្គាវើល ក៏នឹងធ្វើដំណើរទៅសិង្ហបុរី ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិខាងលើផងដែរ ដោយត្រៀមខ្លួនជួបក្រុម Balestier Khalsa របស់សិង្ហបុរី នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ឆាប់ៗខាងមុខនេះ នៅកីឡដ្ឋាន Tao Payoh Stadium ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ