ទិដ្ឋភាពខ្លះៗ នៃពិធីសម្ពោធសាលាតម្រង់ទិសបាល់ទាត់ ខណៈ U-17បាទី លត់ U-17ហូជីមិញ ២-០

ភ្នំពេញ៖ សាលាតម្រង់ទិសកីឡាបាល់ទាត់ ដែលគម្រោងដ៏ធំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ត្រូវបានសម្ពោធគម្រោងទី១ នៅលើទឹកដីខេត្តស្វាយរៀង ជាផ្លូវការហើយកាលពីល្ងាចមិញ ដោយមានការចូលរួមពីឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមទាំងមន្ដ្រីពាក់ព័ន្ធ កីឡាករ-កីឡាការិនីជាច្រើនទៀត ។
រឹតតែពិសេសក្នុងឱកាសដ៏វិសេសវិសាលនោះ ក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំប្រចាំទីក្រុងហូជីមិញ របស់វៀតណាម ដោយលទ្ធផល ២-០ ដើម្បីជាកាដូចូលរួមអបអរសាទរពិធីសម្ពោធ “សាលាតម្រង់ទិសកីឡាបាល់ទាត់” ខាងលើផងដែរ ។
គ្រាប់បាល់ជ័យជម្នះរបស់ U-17បាទី គឺរកបានដោយយុវជន សៀង ចន្ធា នៅវគ្គទី១ ខណៈវគ្គទី២ ក្រុមទាំងពីរពុំអាចរកគ្រាប់បាល់បានឡើយ ។ សូមទស្សនារូបភាពខ្លះៗ នៃពិធីសម្ពោធ “សាលាតម្រង់ទិសកីឡាបាល់ទាត់” គម្រោងទី១ ដូចខាងក្រោម៖
អត្ថបទ៖ បុត្រា, រូបភាព៖ FFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ