FFC លក់សំបុត្រទស្សនាកម្ពុជា ប៉ះឥណ្ឌូនេស៊ីចុងសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមការជូនដំណឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានដឹងឲ្យថា សំបុត្រចូលទស្សនាជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវជម្រើសជាតិឥណ្ឌូនេស៊ី សហព័ន្ធនឹងចាប់ផ្តើមលក់នាថ្ងៃទី២៨ ខែឧសភាចុងសប្ដាហ៍នេះ។
សម្រាប់តម្លៃនៃសំបុត្រវិញ គឺរក្សាតម្លៃធម្មតា ១០,០០០រៀល សម្រាប់កន្លែងអង្គុយមានកៅអី និងដំបូល និង ៥,០០០រៀល សម្រាប់កន្លែងអង្គុយគ្មានកៅអី និងដំបូល ខណៈការប្រកួតផ្លូវការនឹងធ្វើឡើង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ។
សូមបញ្ជាក់ថា ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងធ្វើការប្រមូលផ្ដុំនាដើមខែក្រោយ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិខាងលើ ហើយជំនួបមិត្តភាពនេះដែរ គឺជាការត្រៀមខ្លួនបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ក្នុងពូលC នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ