ឡុង សុភី ជម្រះបញ្ជីជាមួយអ្នកប្រដាល់ឡាវថាវ អ៊ូឡាន ដើម្បីឲ្យដឹងច្បាស់ថានរណាខ្លាំងជាងគេ!

ភ្នំពេញ៖ លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ អ្នកប្រដាល់ឡុង សុភីមកពីក្លិបសាលវ័ន្ដកីឡា និង អ្នកប្រដាល់ឡាវថាវ អ៊ូឡាន(Thav Oulan) នឹងជួបគ្នាប្រកួតជម្រះបញ្ជីដើម្បីឲ្យដឹងថាតើនរណាជាអ្នកខ្លាំងពិតប្រាកដ ។ អ្នកប្រដាល់ទាំង ២រូបនេះធ្លាប់មានប្រវត្តិជួបគ្នា២-៣ដងរួចមើកហើយដោយមានចាញ់-ឈ្នះទៅវិញទៅមកដោយសារតែមានចាញ់-ឈ្នះគ្នាបែបនេះហើយទើបពេលនេះពួកគេចង់ជួបគ្នាដើម្បីឲ្យដឹងថានរណាជាអ្នកខ្លាំងពិតប្រាកដ ។

អ៊ូឡានគេទើបតែស្ពាយខ្សែក្រវាត់ និង លុយចំនួប៥.០០០ដុល្លារពីស្រុកខ្មែរទៅក្នុងខណៈដែលសុភីមួយរយៈចុងក្រោយនេះរាល់ការប្រកួតដណ្ដើមខ្សែក្រវាត់របស់គេគឺពុំដែលជួបសំណាងល្អនោះទេ ។នេះជាការប្រកួតមួយដែលមានតម្លៃខ្លួនខ្ពស់គ្រាន់បើតែទោះជាយ៉ាងណាក៏ពួកគេនៅតែត្រូវការឈ្នះដូចគ្នា ។ជំនួបលើកនេះនរណាជាអ្នកឈ្នះ ? អ្នកឈ្នះក៏ពុំទាន់ប្រាកដថាជាអ្នកខ្លាំងពិតប្រាកដនៅឡើយដែរទេព្រោះគេចាញ់-ឈ្នះ គ្នាដោយពិន្ទុទាំងវេទនា ។ បើឈ្នះដោយវាយគូប្រកួតឲ្យសន្លប់នោះទើបជាអ្នកខ្លាំង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ