លីគកំពូលកម្ពុជា៖ ណាហ្គា ប៉ះប៉ូលិសបើកទំព័រជើងទី២ ល្ងាចនេះ

 ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌជើងឯកលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី២ នាល្ងាចថ្ងៃទី២៤ ខែឧសភានេះហើយ ក្រោយបញ្ចប់ជើងទី១ និងសម្រាកមួយសប្ដាហ៍កន្លងទៅ ។ ចំពោះកម្មវិធីបើកទំព័រជើងទី២ ថ្ងៃនេះ គឺក្រុមណាហ្គាវើល ត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នាវេលាម៉ោង ៦ល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិ ។
កាលពីជើងទី១ ក្រុមណាហ្គាវើល បានយកឈ្នះប៉ូលិស ក្នុងឋានៈជាក្រុមភ្ញៀវលើទីលានស្ដាតចាស់ម្ដងរួចមកហើយជាមួយលទ្ធផល ២-១ ហើយក៏ជ័យជម្នះរួមចំណែកឲ្យក្រុមណាហ្គាវើលឡើងឈរលេខរៀងទី៣ និងមាន ២១ពិន្ទុក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ។
ចំណែកក្រុមប៉ូលិស គឺត្រូវការឈ្នះក្នុងជំនួបសងសឹកនេះ ដើម្បីបង្កើនឱកាសប្រជែងកៅអី Top-4 ខណៈបច្ចុប្បនប៉ូលិស កំពុងឈរលេខរៀងទី៧ និងមាន ១៥ពិន្ទុប៉ុណ្ណោះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ