ភ្នំពេញក្រោន នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់អបអរទិវាសិទ្ធិកុមារអន្ដរជាតិ នាដើមខែក្រោយ

ភ្នំពេញ៖ ដើម្បីអបអរទិវាសិទ្ធកុមារអន្ដរជាតិថ្ងៃទី០១-មិថុនា ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងសហការជាមួយអង្គការ Football For Life រៀបចំព្រឹត្តិការណ៍បាល់ទាត់មួយ ដោយប្រសិទ្ធនាមថា ព្រឹត្តិការណ៍ International Children’s Day festival នៅតំបន់ជ្រោយចង្វា ដែលនឹងរៀបចំនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧តែម្ដង ។

តាមគម្រោងព្រឹត្តិការណ៍នេះ នឹងបើកឲ្យមានការចូលរួមពីក្រុមកុមារតាមបណ្ដាលសហគមន៍គោលដៅមួយចំនួន ហើយក៏មានការចូលរួមចែករំលែកបច្ចេកទេសលេងបាល់ទាត់ដល់ក្មេងៗ ពីសំណាក់គ្រូបង្វឹក និងកីឡាករក្លឹបភ្នំពេញក្រោនផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ