ក្រុម U-15 នារីកម្ពុជាជាប់លេខ ៤ នៃព្រឹត្តិការណ៍ AFF U15 Girls’ Championship 2017 ក្រោយចាញ់មីយ៉ាន់ម៉ាមុននេះ

ឡាវ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) ទទួលបានចំណាតថ្នាក់លេខ៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីដណ្តើមពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF U15 Girls’ Championship 2017 បន្ទាប់ពីបានចាញ់ក្រុម U-15 ជម្រើសជាតិមីយ៉ាន់ម៉ាក្នុងលទ្ធផល ១-៣ មុននេះ ។

សូមបញ្ជាក់ថា ឆ្នាំនេះគឺជាលើកដំបូងហើយដែលក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះ បន្ទាប់ពីបានបានបញ្ចប់ត្រឹមលេខរៀងទី២ ក្នុងពូលB ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ រួចមក ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ