AFF U15 Girls ៖ កម្ពុជា ចាញ់ក្រុមខ្លាំងថៃចាស់ដៃ ៦-០ ក្នុងជំនួបវគ្គ ១/២ផ្ដាច់ព្រ័ត្រមុននេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) មិនអាចបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 បានឡើយ ក្រោយត្រូវក្រុមខ្លាំងថៃ លត់ក្នុងលទ្ធផល ៦-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើទឹកដីប្រទេសឡាវ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។
ប៉ុន្ដែយ៉ាងណាក្រុម U-15នារីកម្ពុជា នៅសល់មួយប្រកួតទៀត ដែលជាជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ប្រចាំព្រឹត្តិការណ៍កម្រិតតំបន់អាស៊ាននេះ ដោយរង់ចាំក្រុមចាញ់ នៃជំនួបរវាងក្រុម U-15នារីហ្វីលីពីន និងមីយ៉ាន់ម៉ា ដែលនឹងធ្វើការប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ។ ចំណែកក្រុម U-15នារីថៃវិញ កំពុងអង្គុយចាំនៅវគ្គផ្ដាច់ព្រ័ត្រ ដោយរង់ចាំក្រុមឈ្នះ ។ ចាំមើលក្រុម U-15នារីហ្វីលីពីន ឬមីយ៉ាន់ម៉ា ត្រូវជួបក្រុមខ្លាំងថៃ?
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ