សរ រាជសីហ៍ ប៉ះជើងឯកប្រចាំប្រទេសអ៊ូបេគីស្ថាន នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ នៅលើសង្វៀន CNC នាថ្ងៃទី២០ ខែឧសភាស្អែកនេះ អ្នកប្រដាល់សរ រាជសីហ៍ មកពីក្លិបមោងឬស្សីមរតកគុនខ្មែរនឹងប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសអ៊ូបេគីស្ថាន ។ អ្នកប្រដាល់ទាំង ២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ហើយបើតាមការអះអាងពីប្រធានកីឡារបស់ CNC បានឲ្យដឹងថា អ្នកប្រដាល់អ៊ូបេគីស្ថានរូបនេះឈ្មោះ Mansurjon និងធ្លាប់គ្រងតំណែងជើងឯកពិភពលោកនៅឆ្នាំ២០១០ ហើយក៏ជាជើងឯកប្រចាំប្រទេសអ៊ូបេគីស្ថានទៀតផង ប៉ុន្តែគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយ ។កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ២៩ដង ឈ្នះ ២៣ដងដងចាញ់ ៤ដង ស្មើពិន្ទុ១ ដង ។ គេមិនបានដឹងថាអ្នកប្រដាល់រូបនេះមានរបៀបវាយយ៉ាងណានោះទេ ។

ចំពោះអ្នកប្រដាល់កម្ពុជា សរ រាជសីហ៍វិញមានប្រវត្តិប្រកួតចំនួន ៦៦ដង ឈ្នះ ៥០ដង ចាញ់ ១៥ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់ ១០ដង ។ រាជសីហ៍មិនសូវជាមានឈ្មោះបោះសម្លេងខ្លាំងនោះទេតែគេវាយល្អ និងមានភាពអំណត់ខ្លាំង ដូច្នេះចាំមើលជើងខ្លាំងឆ្លងដែនមកពីអ៊ូបេគីស្ថានអាចឈ្នះជើងខ្លាំងខ្មែរបានដែរឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ