វគ្គ ១/២ផ្ដាច់ព្រ័ត្រពាន AFF U15 Girls៖ កម្ពុជា ប៉ះក្រុមខ្លាំងថៃម៉ោង ៤ល្ងាចនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) ត្រូវជួបក្រុមខ្លាំង U-15នារីថៃ នាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន KM១៦ ប្រទេសឡាវ ដែលជាជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 ។

គួរបញ្ជាក់ថា មុនឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រនេះ ក្រុម U-15នារីកម្ពុជា បានបញ្ចប់ត្រឹមលេខរៀងទី២ ក្នុងពូលB ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ។ ចំណែកក្រុម U-15នារីថៃវិញ គឺជាក្រុមខ្លាំងមិនស្គាល់ចាញ់ក្នុងពូល ដោយឈរលេខ១ ពូលA ជាមួយលទ្ធផល ៤ប្រកួតឈ្នះទាំង ៤ប្រកួត ។ យ៉ាងណាមិញនេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រមួយដែលក្រុមបាល់ទាត់នារីកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ ។

ក្រោយបញ្ចប់ការប្រកួតនេះដែរ ក្រុម U-15នារីហ្វីលីពីន និងមីយ៉ាន់ម៉ា ក៏នឹងត្រូវជួបគ្នាប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រផងដែរ ។ ចាំមើលតើក្រុមណាខ្លះ នឹងក្លាយជាបេក្ខភាពដណ្ដើមជើងឯកពាន AFF U15 Girls’ Championship 2017 នេះ?

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ