ឧកញ៉ារ័ត្ន សាខន បន្តដឹកនាំសហព័ន្ធវ៉ូវីណាមកម្ពុជាអាណត្តិទី៣ ខណៈអាណត្តិចាស់ចាយអស់ជាង ២០មុឺនដុល្លារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ របស់ខ្លួនដើម្បីជ្រើសតាំងថ្នាក់ដឹកនាំថ្មី ១៣រូបសម្រាប់អាណត្តិទី៣ ឆ្នាំ២០១៧-២០២១ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ភាពជោគជ័យនាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សុីហ្គេមនោះ ។

មហាសន្និបាតបញ្ចប់អាណត្តិនេះបានរៀបចំឡើងនៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក រត្ន័ សុខន ប្រធានសហព័ន្ធ និងតំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា រួមជាមួយនឹងលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ បើតាមសេចក្ដីប្រកាសនាព្រឹកនេះបានឲ្យដឹងថា ថ្នាក់ដឹកនាំកីឡាវ៉ូវីណាមកអាណត្តិថ្មីទាំង ១៣រូប ដែលបានអនុម័តរួចរាល់នោះមាន លោក រ័ត្ន សុខន ប្រធាន, លោកអ៊ូ រតនា អនុប្រធានទី១, លោក រស់ មនិន្ទ អនុប្រធានទី២ , លោក ហុង ឈាងគីម អនុប្រធានទី៣ , លោកកែវ ហុលី អគ្គលេខាធិការ, លោកទេព ជីវសុខុម អគ្គលេខាធិការរង, លោក ជុត សាម៉ុន អគ្គលេខាធិការរង, លោកស្រី ប៉ាល់ ឆររស្មី អគ្គហិរញ្ញិក , លោក ស៊ុំ វណ្ណា អគ្គហិរញ្ញិករង , លោក សល់ មករា សមាជិក, លោកលី ពិជ័យ សមាជិក, លោកឯម សុធារ័ត្ន សមាជិក, និង លោក ម៉េង សុខហេង សមាជិក ។

គួរបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិទី២ ដែលលោករ័ត្ន សុខន បានដឹកនាំជាប្រធាននោះបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់សហព័ន្ធ និងអត្តពលិក ឲ្យបានចូលរួមប្រកួតទាំអថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាបានទិញសម្ភារៈជួយឧបត្ថម្ភក្លឹបមួយចំនួនដែលខ្វះខាតនៅតាមបណ្ដាខេត្តដែលសរុបទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារអារមេរិក៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ