ខេមបូឌានថៃហ្គ័របើកកីឡដ្ឋាន Western ទទួលភ្នំពេញក្រោន ចំណែកក្លឹបបឹងកេតអង្គរ នឹង ណាហ្គាវើល លើកថ្ងៃប្រកួត!!!

ក្លឹបខេមបូឌានថៃហ្គ័រនឹងបើកកីឡដ្ឋាន វេស្ទើនទទួលក្លឹបភ្នំពេញក្រោនក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២ កម្មវិធីមិត្តហ្វូនខេមបូឌានលីក ២០១៥ ថ្ងៃពុធ ទី ២៨ តុលា ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាក្នុងជើងទី ១ ក្លឹបភ្នំពេញក្រោនបានយកឈ្នះក្នុងលទ្ធផល ៤-១។ ចាំមើលថាតើក្លឹបខេមបូឌានថៃហ្គ័រសងសឹងបានដែរទេ!

Cambodian Tiger versus Phnom Penh Crown 2nd Leg

ចំណែកឯមួយគូរទៀតដែលជាការជួបគ្នារវាងក្លឹបបឹងកេតអង្គរ ជាមួយក្លឹបណាហ្គាវើលវិញកាលពីប្រកួតត្រូវប្រកួតនៅថ្ងៃទី ២៨ តុលាខាងមុខនេះគឺត្រូវពន្យាពេលទៅថ្ងៃទី ៧ វិចិ្ឆការ វិញដោយសារតែក្លឹបបឹងកេងអង្គរត្រូវប្រកួតពាន Toyota Mekong Cup នៅថ្ងៃទី១។ គួររំលឹកផងដែរថាការពីជើងទី ១ នៅកីឡដ្ឋានស្តាតចាស់ ដែលជាផ្ទះរបស់ក្លឹបបឹងកេតនោះ គឺក្លឹបណាហ្គាវើលបានយកឈ្នះក្នុងលទ្ធផល ៣-១។

 

អត្ថបទ៖ រិទ្ធី
រូបភាព៖ ភ្នំពេញក្រោន

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ