លីគកំពូលម្ពុជា៖ ចប់ជើងទី១ ស្វាយរៀង, ទ័ព, ណាហ្គា និងបឹងកេតឈរ Top-4

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បានបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ ហើយ ខណៈក្រុមព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ(ទ័ព), ណាហ្គាវើល និងក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី កំពុងឈរកៅអី ៤ក្រុមកំពូលតារាង(Top-4) ជាបណ្ដោះអាសន្ន បន្ទាប់ពីបញ្ចប់ការប្រកួតចំនួន ១១សប្ដាហ៍កន្លងទៅ ។
 សម្រាប់លទ្ធផលសប្ដាហ៍ចុងក្រោយ ដែលបានបញ្ចប់កាលពីម្សិលមិញ រួមមានក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-៣, ណាហ្គាវើល ឈ្នះគិរីវង់ ៣-១, ក្រសួងការពារជាតិ ចាញ់អគ្គិសនីកម្ពុជា ១-២, បឹងកេត ចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២, Cambodian Tiger ឈ្នះវេស្ទើនភ្នំពេញ ៣-២ និងអតីតក្រុមជើងឯក ៦ជំនាន់ភ្នំពេញក្រោន ស្មើក្រុមស៊ីម៉ាក់ ២-២ ។

ចំពោះតារាងពិន្ទុបណ្ដោះអាសន្ន បើគិតត្រឹមសប្ដាហ៍ទី១១ រួមមានក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ២៤ពិន្ទុ, ក្រសួងការពារជាតិ និងណាហ្គាវើល ឈរលេខរៀងទី២ និងទី៣ មាន ២១ពិន្ទុស្មើគ្នា, ក្រុមបឹងកេត ឈរលេខរៀងទី៤ មាន ២០ពិន្ទុ ខណៈភ្នំពេញក្រោន ប្រដេញតាមពីក្រោយមាន ១៨ពិន្ទុឈរលេខរៀងទី៥ ។ ចំណែកក្រុមបាតតារាងមានក្រុមស៊ីម៉ាក់មាន ៨ពិន្ទុ និងក្រុមគិរីវង់ ទើបរកបាន ២ពិន្ទុក្នុងដៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ