ក្រុម U-15 ជម្រើសជាតិ ជួបក្រុមU-16 ភ្នំពេញក្រោនថ្ងៃសៅរ៍នេះ កម្តៅសាច់ដុំត្រៀមចេញទៅថៃ

ភ្នំពេញ៖ យោងតាមការប្រកាសនៅលើបណ្តាញសង្គមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឲ្យដឹងថា នៅថ្ងៃសោរ៍ ទី១៣ ខែឧសភា ចុងសប្តាហ៍នេះ ក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម ១៦ឆ្នាំ នឹងបើកទ្វារកីឡាដ្ឋាន RSN ដើម្បីទទួលក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំដើម្បីត្រៀមខ្លួនសម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេសនោះ ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់យុវជនជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់កាលពីចុងសប្តាហ៍មុននៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Championships ដែលនឹងធ្វើឡើងលើទឹកដីប្រទេសថៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលយុវជនភ្នំពេញក្រោន ៥រូបក៏បានជាប់ក្នុងការប្រមូលផ្តុំនេះដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ