គោព្រៃកម្ពុជា ប៉ះឥណ្ឌូនេស៊ី មុនបើកទ្វាទទួលអាហ្វហ្គានីស្ថានក្នុងពាន AFC Asian Cup 2019

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា(គោព្រៃ) បានណាត់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ធ្វើការប្រកួតមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី០៨ ខែមិថុនាខាងមុខនេះ ដើម្បីកម្ដៅសាច់ដុំមុនបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននៃវគ្គជម្រុះពូលC ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ។

ទន្ទឹមនឹងការប្រកាសជូនដំណឹងស្ដីពីការប្រកួតមិត្តភាពខាងលើ គេមិនទាន់ឃើញលោក Leonardo Vitorino គ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជា បង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិថ្មី ដើម្បីប្រមូលផ្ដុំនោះទេ គ្រាដែលលោកធ្លាប់បានអះអាងថា នឹងមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ក្រោយវិលត្រឡប់មកពីប្រកួតជាមួយក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងជំនួបបើកឆាកពូលC នៃពានប្រចាំទ្វីបអាស៊ីខាងលើ ដោយចាញ់ក្នុងលទ្ធផល ៧-០ កាលពីចុងខែមីនាកន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ