ប្រណាំងទូកពានរង្វាន់ «សម្តេច ក្រឡាហោម ស ខេង» កម្តៅសាច់ដុំកីឡាករត្រៀមប្រកួតអន្តរជាតិធំៗ

ភ្នំពេញ៖ លោកមាស សារិន អគ្គលេខាធិការលេខាធិការនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា បានថ្លែងថា ការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូកាយ៉ាក់ដណ្តើមពានរង្វាន់ “សម្តេច ក្រឡាហោម ស ខេង” លើកទី៤ ដែលទើបតែបញ្ចប់កាលពីល្ងាចម្សិលមិញនេះគឺជាផ្នែកមួយដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ។

លោកបានថ្លែងបន្ថែមថា៖«ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញនៅលើទីលានប្រកួតអស់រយៈពេលបីថ្ងៃ (៧-៩ ខែឧសភា) កន្លងមក យើងកត់សម្គាល់ឃើញថា ក្រុមកីឡានីមួយៗ ប្អូៗកីឡាករ-កីឡាការិនី ទាំងអស់បានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួនដែលបានចូលរួមដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាកីឡាករ ។

លោកបានបន្តថា៖ «យោងតាមផែនការយុទ្ធសាស្រ្ត យើងខ្ញុំសូមជម្រាបសម្តេចក្រឡាហោមប្រធានសហព័ន្ធមេត្តាជួយឧបត្ថម្ភគាំទ្រសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងសប្បុរសជន ក្រុមហ៊ុនឯកជននានាមេត្តា ចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាក៏ដូចធនធានដើម្បីបង្កលក្ខណៈឲ្យក្រុមកីឡាជម្រើសជាតិរបស់យើងទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខយើងបានរៀបចំព្រឹត្តការណ៍ការប្រកួតនានាដូចជាឆ្នាំ២០១៨ រៀបចំការប្រកួតពានរង្វាន់ “ សម្តេចក្រឡាហោម ស ខេង ” លើកទី៥ និងជើងឯកឥណ្ឌូចិន នៅខែឧសភា ព្រមទាំងជើងឯកទូទាំងប្រទេសប្រចាំឆ្នាំនៅថ្ងៃទី២៣ – ២៩ ខែតុលា ក្នុង២០១៩រៀបចំការប្រកួតពានរង្វាន់ “ សម្តេចក្រឡាហោម ស ខេង ” លើកទី៦ និងជើងឯកឥណ្ឌូចិន នៅខែឧសភា ព្រមទាំងជើងឯកទូទាំងប្រទេសប្រចាំឆ្នាំនៅថ្ងៃទី២៣ – ២៩ ខែតុលា។

ជាគោលការណ៍សម្រាប់ឆ្នាំ២០២០ ការប្រកួតពានរង្វាន់ “ សម្តេចក្រឡាហោម ស ខេង ” នឹងរៀបចំជាលើកទី៧ បន្ទាប់មកមានព្រឹត្តិការណ៍ជើងឯកមហាអនុតំបន់ ទន្លេមេគង្គ កម្ពុជា ឡាវ ភូមា និងថៃ នៅខែឧសភា ព្រមទាំងជើងឯកទូទាំងប្រទេសប្រចាំឆ្នាំនៅថ្ងៃទី២៣ – ២៩ ខែតុលា រីឯក្នុងឆ្នាំ២០២១ នឹងរៀបចំការប្រកួតពានរង្វាន់ “ សម្តេចក្រឡាហោម ស ខេង ” លើកទី៨ និងជើងឯកមហាអនុតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ ភូមា និងថៃ នៅខែឧសភា ព្រមទាំងងជើងឯកទូទាំងប្រទេសប្រចាំឆ្នាំនៅថ្ងៃទី២៣ – ២៩ ខែតុលា ហើយនា២០២២ រៀបចំការប្រកួតពានរង្វាន់ “ សម្តេចក្រឡាហោម ស ខេង ” លើកទី៩ និងជើងឯក- ជើងឯកអាស៊ីអាគ្នេយ៍ ព្រមទាំងជើងឯកទូទាំងប្រទេសប្រចាំឆ្នាំនៅថ្ងៃទី២៣ – ២៩ ខែតុលានិង២០២៣ រៀបចំការប្រកួតពានរង្វាន់ “ សម្តេចក្រឡាហោម ស ខេង ” លើកទី១០ និងការប្រកួតកីឡា SEA GAMES 2023 ព្រមទាំងជើងឯកទូទាំងប្រទេសប្រចាំឆ្នាំនៅថ្ងៃទី២៣ – ២៩ ខែតុលា។

គួរបញ្ជាក់ផងដែរថា ពិធីបិទព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូកៃយ៉ាក់ពានរង្វាន់ “សម្តេច ក្រឡាហោម ស ខេង” លើកទី៤ នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ទាល់តែម្តង ៕

អត្ថប៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ