ចេញហើយ! បឹងកេត និងណាហ្គា ត្រូវជួបម្ចាស់ផ្ទះសិង្ហបុរី នៅពាន RHB Cup 2017

ភ្នំពេញ៖ គូប្រកួតរបស់ក្រុមបឹងកេតអែហ្វស៊ី និងក្រុមណាហ្គាវើល នៅក្នុងជុំទី១ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ RHB Singapore Cup 2017 បានចេញជាផ្លូវហើយ ដោយក្រុមតំណាងកម្ពុជាទាំងពីរ ត្រូវជួបក្រុមម្ចាស់ផ្ទះសិង្ហបុរីដូចគ្នា ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ។

យោងតាមលទ្ធផលចាប់ឆ្នោតកាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាក់បឹងកេត ត្រូវជួបក្រុមកំពុងឈរលេខរៀងទី៤ នៃលីគកំពូលសិង្ហបុរី គឺក្រុម Warriors FC ខណៈក្រុមណាហ្គាវើល ត្រូវជួបក្រុម Balestier Khalsa ដែលកំពុងឈរលេខរៀងទី៧ ក្នុងក្របខណ្ឌលីគកំពូលសិង្ហបុរីបច្ចុប្បន្ន ។

នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុមបឹងកេត និងណាហ្គាវើលចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយនេះ ពោលនេះគឺជាលើកទី២ សម្រាប់ក្រុមបឹងកេត តែជាលើកទី៣ សម្រាប់ក្រុមណាហ្គាវើល ។ ប៉ុន្ដែការចូលរួមលើកចុងក្រោយដោយក្រុមណាហ្គាវើល កាលពីឆ្នាំ២០១៦កន្លងទៅ គឺបានបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុម Global របស់ហ្វីលីពីន ដោយចាញ់ក្នុងលទ្ធផល ៥-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ