Toyota Mekong Club Championship 2015 រង់ចាំក្រុមខ្លាំងរបស់ថៃ និងឡាវខណៈកម្ពុជានឹងដឹងក្នុងល្ងាចនេះ!

Toyota Mekong Club Championship ឆ្នាំនេះមានការចូលរួមពីក្លឹបនៃប្រទេសទាំង ៥ ដែលស្ថិតនៅក្នុងតំបន់ទន្លេមេគង្គដែលមានដួចជា ប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា វៀតណាម និងប្រទេសថៃ។ គិតត្រឹមបច្ចុប្បន្ននេះសម្រាប់ក្លឹបដែលប្រាកដថាបានចូលរួមក្នុងការប្រកួត Toyota Mekong Cup 2015 នេះគឺក្រុម Yangon United F.C របស់ប្រទេសមីយ៉ាន់ម៉ា និង ក្រុម Becamex Binh Duong F.C របស់ប្រទេសវៀតណាម។ សម្រាប់ឯប្រទេសឡាវ យើងនៅរង់ចាំការប្រកួតសប្ដាហ៍ចុងក្រោយ ដើម្បីអោយដឹងថាក្រុមមួយណាដែលឈរនៅកំពូលតារាងរវាងក្រុម Lao Toyota និង Lanexang United ដោយក្រុមទាំងពីរនេះកំពុងមានពិន្ទុ៤៥ស្មើគ្នា នឹងតំណាងប្រទេសឡាវចូលរួមក្នុងកម្មវិធីនេះ។ ចំណែកឯប្រទេសថៃក៏ត្រូវរង់ចាំការប្រកួតរវាងក្រុម Sisaket United និង Buriram United នៅថ្ងៃទី២២ ខែវិចិ្ឆកាខាងមុខនេះ ក្នុងការប្រកួតដណ្តើមពាន់រង្វាន់ Toyota Thai League Cup នឹងជាក្រុមដែលតំណាងប្រទេសថៃ។ ខណៈដែលប្រទេសកម្ពុជាវិញល្ងាចនេះយើងនឹងដឹងថាក្លឹបមួយណាដែលជាអ្នកតំណាងប្រទេសកម្ពុជាក្រោយការប្រកួតរវាងក្លឹបភ្នំពេញក្រោន និង ក្លឹបបឹងកេតអង្គរនៅកីឡដ្ឋានស្តាតចាស់នាវេលាម៉ោង ៣:៣០ រសៀលនេះ។

Toyota Mekong Club Championship 2015

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ