លីគកំពូល៖ ណាហ្គា លត់ស្វាយរៀង ៣-១ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ ខណៈក្រោន ចាញ់ទ័ព ២-៣

ភ្នំពេញ៖ ទីបំផុតក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានស្គាល់បរាជ័យក្នុងលីគកំពូលកម្ពុជា(C-League) រដូវកាលថ្មីនេះហើយ ដែលបំបែកកំណត់ត្រាមិនស្គាល់ចាញ់នេះដោយក្រុមភ្ញៀវណាហ្គាវើល ជាមួយនឹងលទ្ធផល ៣-១ ក្នុងជំនួបជើងទី១ សប្ដាហ៍ទី១០ នៅកីឡដ្ឋានស្វាយរៀង ។ ចំណែកក្រុមភ្នំពេញក្រោនវិញ បានរបូត ៣ពិន្ទុលើទឹកដីកីឡដ្ឋានស្ដាតចាស់ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ(ទ័ព) ដោយលទ្ធផល មុននេះបន្ដិច ។

ប៉ុន្ដែទោះជាយ៉ាងណាការរបូត ៣ពិន្ទុលើកដំបូងរបស់ក្រុមព្រះខ័នរាជស្វាយរៀងខាងលើ ក៏មិនអាចទម្លាក់ក្រុមដឹកនាំដោយលោក សំ វ៉ាន់ដេត នេះចេញពីកំពូលតារាងបានដែរ ដោយស្វាយរៀងបន្ដឈរកំពូលតារាង និងមាន ២១ពិន្ទុ ខណៈទ័ព បានតាមស្មើពិន្ទុស្វាយរៀង ២១ពិន្ទុបន្ដឈរលេខរៀងទី២ ព្រោះចាញ់គ្រាប់បាល់ចំណេញ ។ ចំណែកក្រុមណាហ្គាវើល បានឡើងពីលេខ៥ មកឈរលេខរៀងទី៣ និងមាន ១៨ពិន្ទុ រីឯក្រុមភ្នំពេញក្រោន ឈរលេខរៀងទី៤ និងមាន ១៧ពិន្ទុក្រោយឆ្លងកាត់ ១០ប្រកួតរៀងៗខ្លួន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ