ព្រឹកមិញនេះជាង ១០ប្រទេសចូលរួមប្រណាំងកង់នៅលើភ្នំបូកគោ

កំពត៖ ក្នុងការប្រកួតប្រណាំងកង់កម្រិតអាជីពអន្តរជាតិលើកទី១ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែឧសភា នេះគឺមានប្រទេសចូលរួមប្រកួតជាង ១០មកពីជុំវិញពិភពលោក បានចាប់ផ្ដើមប្រកួតជាផ្លូវការហើយកាលពីព្រឹកមិញនេះ ដែលជាការប្រណាំងកង់បីដំណាក់កាលដែលរយៈចម្ងាយ និងប្រភេទខុសៗគ្នានៅលើភ្នំបូកគោឆ្នាំ២០១៧ ដោយមានកីឡាករ កីឡាការិនី ទាំងអាជីព និងមិនអាជីព ជាច្រើនរូបបានចូលរួម ។

 អគ្គលេខាសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជា លោក វង្ស ខាន់ពៅ បានមានប្រសាសន៍ថា ការប្រណាំងកង់លើភ្នំបូកគោដែលមានទេសភាពល្អឥតខ្ចោះត្រូវបានរៀបចំឱ្យមានបីដំណាក់កាលដែលប្រណាំងចាប់ពីក្រោមឡើងលើមានដូចជារយៈចម្ងាយ ១៧គីឡូដោយកំណត់ជា Team Time Trial , រយៈចម្ងាយ ៣២គីឡូម៉ែត្រ និង៨៥ គីឡូម៉ែត្រ ។

ការប្រណាំងកង់នេះបានអនុញ្ញាត្តឱ្យមហាជនទាំងអាជីព និងអ្នកជំនាញចូលរួមដោយប្រណាំងដោយសេរី ។ សូមបញ្ជាក់ថា ការប្រណាំងកង់នៅភ្នំបូកគោលើកនេះមានអ្នកឈ្មោះ ២៨០នាក់មកពីប្រទេសអូស្រ្តាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។ ក្រៅពីកម្មវិធីប្រណាំងការកម្មវិធីកម្សាន្ត និងការប្រគុំតន្ត្រីសម្រាប់អ្នកមកជិះកង់ប្រណាំង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ